(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ បានរៀបចំកម្មវិធីប្រគល់រង្វាន់ដល់អ្នកឈ្នះរង្វាន់ពីកម្មវិធី «វិក្កយបត្រនាំសំណាង GDT Lucky Draw App» របស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅនៅសួនច្បារមុខវត្តបទុមវត្តី។

កម្មវិធីប្រគល់រង្វាន់នេះ បានប្រព្រឹត្តទៅនៅទីតាំងអគារការិយាល័យ និងឃ្លាំងឯកសារ របស់អគ្គនាយកដ្ឋានពន្ធដារ ក្រោមអធិបតីភាពលោក លីម ដឺលុច អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ តំណាងលោក គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានពន្ធដារ សាខាពន្ធដារខេត្ត-ខណ្ឌ ព្រមទាំងលោក-លោកស្រីដែលជាដៃគូសហការគាំទ្រក្នុងកម្មវិធី។

លោក លីម ដឺលុច បានថ្លែងក្នុងកម្មវិធីនាវេលានេះ ដោយបានលើកឡើងពីអត្ថប្រយោជន៍នៃការប្រើប្រាស់កម្មវិធីវិក្កយបត្រនាំសំណាង(GDT Lucky Draw) ដែលអគ្គនាយកដ្ឋានពន្ធដារ បានបង្កើតឡើងតាំងពីខែឧសភា ឆ្នាំ២០២២ និងជំរុញការប្រើប្រាស់កម្មវិធីវិក្កយបត្រនាំសំណាង (GDT Lucky Draw)នេះ តាមរយៈការបញ្ចូលវិក្កយបត្រឲ្យបានច្រើន ដើម្បីជាការរួមចំណែកមួយក្នុងការពង្រឹងការប្រមូលចំណូលពន្ធដារ ពង្រឹងកាតព្វកិច្ចសារពើពន្ធឲ្យបានត្រឹមត្រូវ តម្លាភាព អនុលោមភាពសារពើពន្ធ កាត់បន្ថយការគេចវេះពន្ធ តាមរយៈការចេញវិក្កយបត្រ ធានាបានថាការចេញវិក្កយបត្រទាំងអស់របស់អ្នកផ្គត់ផ្គង់ទំនិញ ឬសេវា បានបំពេញកាតព្វកិច្ចពន្ធត្រឹមត្រូវតាមច្បាប់។

ទន្ទឹមនឹងការរួមចំណែកជាមួយអគ្គនាយកដ្ឋានពន្ធដារ សាធារណជនក៏មានឱកាសចូលរួមក្នុងការចាប់ឆ្នោតផ្សងសំណាងទទួលបានរង្វាន់ជាច្រើនផងដែរ។ ការចាប់ឆ្នោតផ្សងសំណាងនេះ គឺសម្រាប់សាធារណជនទូទៅដែលបានបញ្ចូលវិក្កយបត្រចំណាយរបស់ខ្លួន តាមរយៈកម្មវិធីវិក្កយបត្រនាំសំណាង GDT Lucky Draw App ដែលអាចធ្វើការដោនឡូត(Download)កម្មវិធីនេះតាមរយៈ App Store ឬ Play Store បានដោយឥតគិតថ្លៃ ក្នុងនោះការចាប់ឆ្នោតផ្សងសំណាងនឹងត្រូវធ្វើឡើងចំនួន ២លើកក្នុង ១ឆ្នាំ។

កម្មវិធីថ្ងៃនេះ គឺជាការប្រគល់រង្វាន់ដល់អ្នកដែលឈ្នះលើការចាប់ឆ្នោតផ្សងសំណាងលើកទី១ ដែលរួមមានរថយន្ត Mazda Pick Up ចំនួន ១ គ្រឿង ឆ្នាំ២០២២ ម៉ូតូ Honda ឆ្នាំ២០២៣ ចំនួន ៥ គ្រឿង ទូរស័ព្ទ Iphone 14 ចំនួន ៥គ្រឿង ទូរទស្សន៍ LG 43 អ៊ីញ ចំនួន ១០ គ្រឿង និងរង្វាន់ផ្សេងៗ ចំនួន ២១ រូប។ សម្រាប់ឈ្មោះដែលឈ្នះរង្វាន់ពីអគ្គនាយកដ្ឋានពន្ធដារមានដូចខាងក្រោម៖
១៖ លោក លីម ផេងណារ៉ា លេខកូដសំណាង 000000145440 ទទួលបានរថយន្ត Mazda Pick Up
២៖ លោកស្រី ឡន ភីរីយ៉ា លេខកូដសំណាង 000000074111 ទទួលបានម៉ូតូ Honda ឆ្នាំ២០២៣
៣៖ លោក លី វិចិត្រ លេខកូដសំណាង 000000127098 ទទួលបានម៉ូតូ Honda ឆ្នាំ២០២៣
៤៖ លោក ភិន ណារ៉ា លេខកូដសំណាង 000000000246 ទទួលបានម៉ូតូ Honda ឆ្នាំ២០២៣
៥៖ លោកស្រី ឌឹម បូរ៉ា លេខកូដសំណាង 000000200403 ទទួលបានម៉ូតូ Honda ឆ្នាំ២០២៣
៦៖ លោក តាត់ សុខរី លេខកូដសំណាង 000000093621 ទទួលបានម៉ូតូ Honda ឆ្នាំ២០២៣
៧៖ លោកស្រី ហ៊ន គឹមលាម លេខកូដសំណាង 000000084190 ទទួលបានទូរស័ព្ទ Iphone 14
៨៖ លោកស្រី ប៉ាន់ ម៉ូលីកា លេខកូដសំណាង 000000226878 ទទួលបានទូរស័ព្ទ Iphone 14
៩៖ លោក សុង សុធន លេខកូដសំណាង 000000135929 ទទួលបានទូរស័ព្ទ Iphone 14
១០៖ លោក ហ៊ូ ធារ៉ា លេខកូដសំណាង 000000172153 ទទួលបានទូរស័ព្ទ Iphone 14
១១៖ លោក ឃាង ស័រ លេខកូដសំណាង 000000213960 ទទួលបានទូរស័ព្ទ Iphone 14
១២៖ លោកស្រី ធី ដាណែត លេខកូដសំណាង 000000025996 ទទួលបានទូរទស្សន៍ LG 43 អ៊ីញ
១៣៖ លោក ឃុន ស៊ុនឌឿន លេខកូដសំណាង 000000028717 ទទួលបានទូរទស្សន៍ LG 43 អ៊ីញ
១៤៖ លោក អ៊ីវ រចនា លេខកូដសំណាង 000000174439 ទទួលបានទូរទស្សន៍ LG 43 អ៊ីញ
១៥៖ លោកស្រី ធី សុគន្ធា លេខកូដសំណាង 000000038483 ទទួលបានទូរទស្សន៍ LG 43 អ៊ីញ
១៦៖ លោក ឃាក ឃួន លេខកូដសំណាង 000000086506 ទទួលបានទូរទស្សន៍ LG 43 អ៊ីញ
១៧៖ លោក នៅ ប៊ុននី លេខកូដសំណាង 000000207741 ទទួលបានទូរទស្សន៍ LG 43 អ៊ីញ
១៨៖ លោក ជា ឃាង លេខកូដសំណាង 000000257963 ទទួលបានទូរទស្សន៍ LG 43 អ៊ីញ
១៩៖ លោក សេង តុងហេង លេខកូដសំណាង 000000239533 ទទួលបានទូរទស្សន៍ LG 43 អ៊ីញ
២០៖ លោកស្រី អ៊ីន ដានិត លេខកូដសំណាង 000000052790 ទទួលបានទូរទស្សន៍ LG 43 អ៊ីញ
២១៖ លោកស្រី សុខ ចាន់មូលីណា លេខកូដសំណាង 000000104502 ទទួលបានទូរទស្សន៍ LG 43 អ៊ីញ
២២៖ លោក លី ជុងសាយ លេខកូដសំណាង 000000131530 ទទួលបានភេសជ្ជៈនៃក្តីស្រលាញ់
២៣៖ លោក ទូច សីហា លេខកូដសំណាង 000000123054 ទទួលបានភេសជ្ជៈនៃក្តីស្រលាញ់
២៤៖ លោក ឡុង វិទូ លេខកូដសំណាង 000000213663 ទទួលបានភេសជ្ជៈនៃក្តីស្រលាញ់
២៥៖ លោកស្រី ហៀង រដ្ឋា លេខកូដសំណាង 000000190502 ទទួលបានភេសជ្ជៈនៃក្តីស្រលាញ់
២៦៖ លោក ស៊ុន វត្ថា លេខកូដសំណាង 000000153222 ទទួលបានភេសជ្ជៈនៃក្តីស្រលាញ់
២៧៖ លោកស្រី អឿន សម្បត្តិ លេខកូដសំណាង 000000204328 ទទួលបានភេសជ្ជៈនៃក្តីស្រលាញ់
២៨៖ លោក កេត សំបូរ លេខកូដសំណាង 000000152696 ទទួលបានភេសជ្ជៈនៃក្តីស្រលាញ់
២៩៖ លោកស្រី យស សុផល្លែន លេខកូដសំណាង 000000233068 ទទួលបានភេសជ្ជៈនៃក្តីស្រលាញ់
៣០៖ លោកស្រី កេ ស្រីមួយ លេខកូដសំណាង 000000176834 ទទួលបានភេសជ្ជៈនៃក្តីស្រលាញ់
៣១៖ លោក ហេង ឡៃហ៊ាន លេខកូដសំណាង 000000225669 ទទួលបានភេសជ្ជៈនៃក្តីស្រលាញ់
៣២៖ លោកស្រី បេន ណៃអ៊ា លេខកូដសំណាង 000000129011 ទទួលបានភេសជ្ជៈនៃក្តីស្រលាញ់
៣៣៖ លោកស្រី រិទ្ធ ភារី លេខកូដសំណាង 000000125904 ទទួលបានភេសជ្ជៈនៃក្តីស្រលាញ់
៣៤៖ លោក កេត សំបូរ លេខកូដសំណាង 000000172839 ទទួលបានភេសជ្ជៈនៃក្តីស្រលាញ់
៣៥៖ លោកស្រី ចន សុមុនី លេខកូដសំណាង 000000126714 ទទួលបានភេសជ្ជៈនៃក្តីស្រលាញ់
៣៦​៖ លោក នៅ ប៊ុននី លេខកូដសំណាង 000000259791 ទទួលបានភេសជ្ជៈនៃក្តីស្រលាញ់
៣៧៖ លោក ឌិន ដូរ៉ា លេខកូដសំណាង 000000056404 ទទួលបានភេសជ្ជៈនៃក្តីស្រលាញ់
៣៨៖ លោកស្រី សាង សេរីវឌ្ឍនា លេខកូដសំណាង 000000249845 ទទួលបានភេសជ្ជៈនៃក្តីស្រលាញ់
៣៩៖ លោក ស្រ៊ឺ កុម្ភៈ លេខកូដសំណាង 000000065218 ទទួលបានភេសជ្ជៈនៃក្តីស្រលាញ់
៤០៖ លោក គុន ច័ន្ទរង្សី លេខកូដសំណាង 000000074553 ទទួលបានភេសជ្ជៈនៃក្តីស្រលាញ់
៤១៖ លោកស្រី ហេង រុណរង្សី លេខកូដសំណាង 000000080409 ទទួលបានភេសជ្ជៈនៃក្តីស្រលាញ់
៤២៖ លោកស្រី ទិត ប៊ុនដាលី លេខកូដសំណាង 000000117468 ទទួលបានភេសជ្ជៈនៃក្តីស្រលាញ់៕