(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើន​បាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០១ ខែមិនា ឆ្នាំ២០២៣ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកនយោបាយប្រឆាំង គោរពសិទ្ធិពលរដ្ឋក្នុងការធ្វើនយោបាយ ក្រោយក្រុមយុវជនងាកមកគាំទ្ររដ្ឋាភិបាល, ប្រយ័ត្នក្រុមយុវជនប្រតិកម្ម

២៖ សម្ដេចតេជោ ហ៊ុន សែន៖ មរតកដំបូងបំផុតរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គឺថ្ងៃរំដោះ៧មករា, តើអ្នកណាហ៊ានថា បើគ្មានថ្ងៃ៧មករា ខ្លួនអាចរួចជីវិតពីរបប ប៉ុលពត?

៣៖ សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាមិនប្រកាសចាត់ទុកជំងឺកូវីដ១៩ ជាជំងឺផ្តាសាយធម្មតានោះឡើយ និងមិនទម្លាក់ចោលការការពារជំងឺនេះនោះទេ

៤៖ សម្តេចតេជោ ហ៊ុន សែន៖ គាំទ្ររដ្ឋប្រហារឆ្នាំ១៩៧០ និងទទួលស្គាល់របបខ្មែរក្រហម គឺជាកំហុសធំពីរដែលប្រទេសប្រជាធិបតេយ្យមួយចំនួន បានធ្វើលើកម្ពុជា, សុំកុំសាងកំហុសទី៣

៥៖ សម្តេចតេជោ ហ៊ុន សែន ចង់ឱ្យពិនិត្យច្បាប់ជ្រើសរើសប្រភេទសត្វកម្រដទៃទៀត អនុញ្ញាតឱ្យប្រជាពលរដ្ឋចិញ្ចឹម

៦៖ នាយករដ្ឋមន្រ្តីកម្ពុជា៖ លើកទឹកចិត្តឲ្យចិញ្ចឹមសត្វកម្រជិតផុតពូជ តែបើយកទោសអ្នកចិញ្ចឹមក្ងោក អ្នកមានទោសមុនគេគឺសម្តេចតេជោ, លោក ហ៊ុន ម៉ានិត, លោក ហ៊ុន តូ និងលោកស្រី ហ៊ុន ម៉ាលីស

៧៖ សម្តេចតេជោ ហ៊ុន សែន ដាស់តឿនដល់មន្ត្រីមុនរាយការណ៍ទៅសម្តេច ត្រូវគិតឲ្យច្បាស់ពីបញ្ហាដែលត្រូវឆ្លងយោបល់

៨៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យប្រជាពលរដ្ឋ ទៅលេងកម្សាន្តអង្គរសង្ក្រាន្ត ខេត្តសៀមរាប ឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ

- ព័ត៌មាន Fresh News Plus

១៖ Tesla គ្រោងបើកការិយាល័យនៅម៉ាឡេស៊ី បន្ទាប់ពីទទួលបានការអនុម័តជាផ្លូវការ

២៖ Elon Musk ប្រឈមនឹងការដាច់ទំនាក់ទំនងក្នុងប្រទេសចិន បន្ទាប់ពីសារឆ្លើយតបមួយឃ្លា

៣៖ លោក វ៉ាត់ ចំរើន៖ កម្ពុជាអត់មានកំណត់តម្លៃសម្រាប់ទូរទស្សន៍ប្រទេសដទៃផ្សាយ SEA Games 2023 នោះទេដោយចរចាគ្នាតាមវិធី ២យ៉ាង


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)