(កំពត)៖ នាយកសាលាបឋមសិក្សាមហាព្រហ្ម ស្ថិតភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត បានអំពាវនាវដល់សប្បុរសជន ចូលរួមបរិច្ចាគនូវធនធានថវិកាដើម្បីទ្រទ្រង់ក្នុងការធ្វើរបង និងកែលម្អបរិស្ថានសាលារៀន ឲ្យបានត្រឹមត្រូវប្រកបដោយសុវត្ថិភាព ទាំងទ្រព្យសម្បត្តិ និងសិស្សានុសិស្ស។

ក្នុងលិខិតអំពាវនាវដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣នេះ លោក សៀ គឹមស្រៀង នាយកសាលាបឋមសិក្សាមហាព្រហ្ម បានបញ្ជាក់ថា បច្ចុប្បន្នដោយសារសាលាមានការខ្វះខាតថវិកា ដូចនេះមានតែកម្លាំងសាមគ្គីរបស់សប្បុរសជន ដើម្បីជួយកសាង អភិវឌ្ឍសាលារៀនមួយនេះ ឲ្យមានភាពល្អប្រសើរងាយស្រួលដល់សិស្សានុសិស្សក្នុងការរៀនសូត្រ។

ក្នុងករណីសប្បុរសជនត្រូវការឧបត្ថម្ភ ដើម្បីជួយដល់ការកែលម្អនៅសាលាបឋមសិក្សាមហាព្រហ្ម សូមទំនាក់ទំនងលេខទូរស័ព្ទរបស់លោកនាយកសាលា 031 5555 192៕