(ភ្នំពេញ)៖ អំពើឃាតកម្មដ៏សាហាវព្រៃផ្សៃ មួយបានកើតឡើង ទៅលើស្ត្រីជាប្រពន្ធម្នាក់ ត្រូវបានស្លាប់ភ្លាមៗ យ៉ាងអាណោចអាធម៌ក្នុងថ្លុកឈាម បន្ទាប់ពីប្ដីចិត្តឃោឃៅ បានយកកាំបិតចាក់កាប់សម្លាប់ ជាច្រើនកាំបិត ប៉ុន្តែលទ្ធផលត្រូវជាប់ខ្នោះ ដោយបន្សល់ ទុក កូនប្រុស្រី ២នាក់ ឲ្យនៅកំព្រាឯកកា។
ករណីឃាតុកម្មខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ១២៖៣០នាទីយប់ ឈានចូល ថ្ងែទី ២ ខែ កក្កដា ឆ្នាំ ២០ ១៦ ស្ថិតនៅចំណុចផ្ទះជួល គ្មានលេខ ផ្លូវទន្លេសាប ក្រុម៧ ភូមិដើមគ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។
លោកអនុសេនីយ៍ទោ យឺន ចន្ថា នាយរងប៉ុស្ដិជ្រោយចង្វារ បានឲ្យដឹងថា ស្ត្រីជាប្រពន្ធដែលបានស្លាប់បាត់បង់ជីវិតក្នុង ថ្លុកឈាមមានឈ្មោះ ទូឡោះ ម៉ាយ៉ា អាយុ២៨ឆ្នាំ មានមុខ របរជាអ្នកកាប់គោ ស្នាក់នៅ ចំណុចកើតហេតុខាងលើនិង មានស្រុកកំណើតនៅ ភូមិតានួង ឃុំតានួង ស្រុកកោះសុទិន ខេត្តកំពង់ចាម ព្រមទាំងមានកូនប្រុសស្រី ចំនួន២នាក់ដោយ កូនប្រុសច្បងមានឈ្មោះ សេត រ៉ូហ៉ីត មានអាយុទើបតែ៨ឆ្នាំ ចំណែកកូនស្រីពៅមានឈ្មោះ សេត លីហ្សា មានអាយុទើប តែ៤ឆ្នាំប៉ុណ្ណោះ ។ រីឯជនសង្ស័យជាប្ដីមានឈ្មោះ រើ វណ្ណសាក់ អាយុ៣៤ឆ្នាំ មានមុខរបរ ជាអ្នកកាប់គោដូចគ្នា ស្នាក់នៅចំណុចកើតហេតុជាមួយប្រ ពន្ធនិងកូន និងមានស្រុកកំណើតនៅ ភូមិព្រែកសណ្ដែក ឃុំព្រែកចង្ក្រាន ស្រុកសីុធរកណ្ដាល ខេត្តព្រៃវែង ។
លោកអនុសេនីយ៍ទោ យឺន ចន្ថា បានឲ្យដឹងទៀតថា បើតាមការត្រួតពិនិត្យនិងការបំភ្លឺពីអ្នក រស់នៅក្បែរជិតខាងគ្នា បានបង្ហើបថា នៅមុនពេលកើតហេតុ ប្ដីប្រពន្ធទាំង២នាក់នេះ គឺឧស្សាហ៍ឈ្លោះប្រកែកគ្នាណាស់ ស្ទើររៀងរាល់ថ្ងៃ ដោយសារតែបុរសជាប្ដីចិត្តនោះគឺជាជនសេពគ្រឿងញៀន ។
លោកនាយរងប៉ុស្ដិដដែល បានបន្តថា ជាក់ស្ដែង បើតាមការ បំភ្លឺពីកូនប្រុសច្បងរបស់ស្ត្រីរងគ្រោះដែលមានអាយុទើបតែ៨ឆ្នាំ បានប្រាប់សមត្ថកិច្ចថា នៅយប់កើតហេតុ រូបគេកំពុង ដេកនិងបានឃើញឪពុករបស់ខ្លួនឈ្លោះប្រកែកគ្នាជាមួយនិងម្ដាយ ព្រមទាំងបានយកកាំបិតកាប់គោចាក់និងកាប់ទៅ លើម្ដាយរបស់គេជាច្រើនកាំបិត បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធម៌ ។
កូនប្រុសរបស់ស្ត្រីរងគ្រោះ បានប្រាប់សមត្ថកិច្ចទៀតថា បន្ទាប់ពីកើតហេតុ រូបគេ បានរត់ទៅគោះទ្វារហៅអ្នកជិតខាង នៅខាងមុខផ្ទះដើម្បីឲ្យមកជួយ ប៉ុន្តែស្ត្រីជាម្ដាយបានស្រវេស្រវ៉ា វាមកដល់ខាងមុខផ្ទះដេកស្លាប់ ទាំងថ្លុកឈាមយ៉ាងអាណោចអាធម៌បាត់ទៅហើយ។
លោក យឺន ចន្ថា បានបញ្ជាក់ថា ក្រោយកើតហេតុ កម្លាំងន គរបាលមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ ដើម្បីត្រួតពិនិ ត្យដោយបានឃើញបុរសជាប្ដី នោះកំពុងត្រកងបីអោបប្រពន្ធរបស់ខ្លួនទាំងថ្លុកឈាម ហើយបានស្រែកប្រាប់ សមត្ថកិច្ចថា មានគេគោះទ្វារចូលទៅចាក់សម្លាប់ប្រពន្ធ របស់ខ្លួនទៅវិញ ដោយសមត្ថកិច្ចយើងនូវពុំទាន់ហ៊ានសន្និ ដ្ឋានថា បុរសជាប្ដីបានកាប់ចាក់សម្លាប់ប្រពន្ធរបស់ខ្លួននៅឡើយទេ មួយសន្ទុះក្រោយស្រាប់តែកូនស្រីពៅរបស់ស្ត្រីរងគ្រោះមានអាយុទើបតែ៤ឆ្នាំ បានប្រាប់សមត្ថកិច្ចយើងថា ឪពុករបស់គេ បានចាក់កាប់សម្លាប់ម្ដាយរបស់គេជាច្រើនកាំបិត ភ្លាមនោះ សមត្ថកិច្ចយើងបានឃាត់ខ្លួនបុរសជាប្ដីភ្លាមៗទាំងយប់តែម្ដង ។
ដោយឡែក សពស្ត្រីរងគ្រោះ ត្រូវបានសាច់ញាត្តិដឹកយក ទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើតខេត្តកំពង់ចាម ។
បច្ចុប្បន្ន ជនត្រូវជាប់សង្ស័យដែលបានសម្លាប់ប្រពន្ធរបស់ខ្លួន ត្រូវបានកម្លាំងនគរបាលមូលដ្ឋានប៉ុស្ដិ៍ជ្រោយចង្វារឃាត់បញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីរៀបចំកសាងសំនុំរឿងចាត់ការតាននិតិវិធីច្បាប់ ៕