(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យ នាថ្ងៃទី០៧-០៨ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីអបអរសាទរខួប៣ឆ្នាំ នៃការដាក់លក់លេខពិសេសផ្ទាល់ខ្លួន ព្រមទាំងមានការតាំងពិព័រណ៍ផ្លាកលេខ-រថយន្ដ ការលក់ និងដេញថ្លៃលេខពិសេសផ្ទាល់ខ្លួន ដើម្បីកៀរគរថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារជាតិផងដែរ។
កម្មវិធីនេះក៏មានការប្រគំតន្ដ្រី ដែលផ្សារភ្ជាប់ទៅនឹងការផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ ដោយមានការចូលរួមសម្តែងពីតារាចម្រៀងស្រីរួមមាណ អ្នកនាង ឱក សុគន្ធកញ្ញា អ្នកនាង សុគន្ធ នីសា អ្នកនាង ចាន់កែវ និមល កញ្ញា សូហ្វៀ កញ្ញា អេណាវីតា និង រ៉ូលីន និងតារាចម្រៀងប្រុសរួមមាន៖ លោក វណ្ណដា លោក វណ្ណថាន លោក ខាយ លោក ខាត់ សម្បត្តិកិត្យា ក្រុម Polarix និងក្រុម La Cima Cartel។
បងប្អូនអាចចូលរួមទស្សនាស្តង់ពិព័រណ៍ ការប្រគំតន្ត្រី និងលេងល្បែងកំសាន្តផ្សេងៗ ដើម្បីទទួលបានវត្ថុអនុស្សាវរីយ ដោយសេរី និងឥតគិតថ្លៃ។ កុំភ្លេចចូលរួមទស្សនាទាំងអស់គ្នា! ទីតាំង៖ នៅសួនច្បារវត្តបទុមវតី រាជធានីភ្នំពេញ ចាប់ពីម៉ោង៖ ៨ព្រឹក ដល់ម៉ោង ៩យប់ ព័ត៌មានបន្ថែម៖ 1275 ៕