(ដាកា)៖ យោងតាមសំដីរបស់ប៉ូលិសបានបញ្ជាក់ឲ្យដឹងថា ចំណាប់ខ្មាំងប្រហែលជា ១៣នាក់ ត្រូវបានជួយសង្គ្រោះ នៅក្នុងប្រតិបត្តិការឡោមព័ន្ធ រំដោះចំណាប់ខ្មាំងពីក្រុមខ្មាន់កាំភ្លើង ក្នុងភោជនីយដ្ឋានមួយកន្លែងនៅរដ្ឋធានីដាកា ប្រទេសបង់ក្លេដែស។ នេះបើយោងតាមការចេញផ្សាយ Update របស់ CNN នៅព្រឹកថ្ងៃទី០២ ខែកក្កដា។
ប៉ូលិលបានបញ្ជាក់បន្ថែមទៀតថា ក្រុមខ្មាន់កាំភ្លើងមានគ្នាប្រហែលជា ៨នាក់ ហើយក្នុងនោះប្រហែលជាមាន ៦នាក់ត្រូវបានបាញ់សម្លាប់ នៅក្នុងប្រតិបត្តិការរំដោះចំណាប់ខ្មាំង។ ស្នូរសំឡេងគ្រាប់កាំភ្លើង និងសំឡេងផ្ទុះនៅតែបន្តឮយ៉ាងទ្រហឹងពេញភោជនីយដ្ឋាន។
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា ចំណាប់ខ្មាំងមានប្រហែលជា ៤០នាក់ ក្នុងនោះមានមន្ត្រីប៉ូលិសជាន់ខ្ពស់មួយចំនួន និងមានជនជាតិអ៉ីតាលី ៧នាក់, ជនជាតិស្រីលង្កា ជាពិសេសគឺជនជាតិជប៉ុនច្រើនជាងគេ ប៉ុន្តែមិនដឹងពីចំនួនពិត៕