(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើន​បាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ២នាក់ ខណៈអ្នកជាសះស្បើយ៤នាក់

២៖ ទីបំផុតទីក្រុងហុងកុង សម្រេចលុបចោលកាតព្វកិច្ចពាក់ម៉ាស ចាប់ពីថ្ងៃទី១ ខែមីនា ក្រោយអនុវត្តអស់រយៈពេល៣ឆ្នាំ

៣៖ សម្តេចតេជោ ហ៊ុន សែន បដិសេធមិនទទួលយកការសុំទោសពី លោក សុន ឆ័យ ជុំវិញការចោទប្រកាន់ថា គណបក្សប្រជាជនកម្ពុជាលួចសន្លឹកឆ្នោត

៤៖ រដ្ឋបាលលោក បៃដិន ប្រកាសចំណាត់ការដើម្បីបង្រ្កាបបទល្មើសពលកម្មកុមារ ដែលមានការកើនឡើងខ្លាំងនៅក្នុងសហរដ្ឋអាមេរិក

៥៖ សត្វក្ងោកទាំង ២០ក្បាល ត្រូវបានប្រគល់ដល់ដៃម្ចាស់ដើមវិញហើយ ក្រោយបទបញ្ជាសម្តេចតេជោ

៦៖ លោក ប្លីនខិន ទៅដល់តំបន់អាស៉ីកណ្តាល ដើម្បីស្វែងរកការបង្កើនតួនាទីរបស់អាមេរិក នៅក្រោមស្រមោលនៃសង្រ្គាមអ៊ុយក្រែន

៧៖ សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យកែប្រែច្បាប់ ឬលុបខ្លឹមសារ ដែលហាមឃាត់ពលរដ្ឋមិនឲ្យចិញ្ចឹមសត្វដែលជិតផុតពូជ, សត្វជិតផុតពូជគួរលើកទឹកចិត្តឲ្យពលរដ្ឋចិញ្ចឹមក្នុងគ្រួសារ

៨៖ វិមានក្រឹមឡាំង ផ្ដល់ចម្លើយតបហាក់ដូចជាសោះអង្គើយ ចំពោះផែនការសន្តិភាពរបស់ចិន

៩៖ សម្តេចតេជោ លើកទឹកចិត្តកងទ័ពកម្ពុជា-សិង្ហបុរី ចែករំលែកបទពិសោធន៍ ព័ត៌មាន និងអភិវឌ្ឍន៍ ធន ធានមនុស្ស

១០៖ ប្រេស៊ីល អនុញ្ញាតឲ្យនាវាចម្បាំង២គ្រឿងរបស់អ៉ីរ៉ង់ ចូលចតនៅកំពង់ផែទីក្រុងរីយ៉ូ ដោយមិនខ្វល់ពីអារម្មណ៍របស់អាមេរិក

១១៖ ប្រធានស្ថាប័នចារកម្មស៊ីវិលសិង្ហបុរី៖ សម្តេចតេជោ ជាមេដឹកនាំរួមចំណែករក សន្តិភាពសម្រាប់តំបន់ និងពិភពលោក

១២៖ លោក គីម ជុងអ៊ុន ដាក់បទបញ្ជាឲ្យអភិវឌ្ឍវិស័យកសិកម្ម ចំពេលមានរបាយការណ៍ពីការខ្វះខាតស្បៀងអាហារ

១៣៖ គណៈមេធាវីសម្រេចដាក់ទណ្ឌកម្មជាបទវិន័យ លើលោកមេធាវី ជូង ជូងី និងលោកមេធាវី សំ សុគង់

១៤៖ រុស្ស៉ី ថានឹងមិនត្រឡប់ចូលសន្ធិសញ្ញានុយក្លេអ៊ែរ New START វិញទេ រហូតទាល់តែអាមេរិកស្ដាប់កង្វល់របស់មូស្គូ

១៥៖ ថ្ងៃនេះជាថ្ងៃចុងក្រោយ សម្រាប់អតីតបុគ្គលិកវិទ្យុ VOD ក្លាយជាមន្ត្រីរាជការ, ២៥នាក់ហើយបានដាក់ពាក្យ

១៦៖ រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក៖ «ឧបសគ្គផ្លូវច្បាប់នៅតែមាន លើការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៉ីដើម្បីជួយអ៊ុយក្រែន»

១៧៖ ស្អែកនេះ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំ ពិនិត្យលើរបៀបវារៈចំនួន៣

១៨៖ នាយករដ្ឋមន្រ្តីហុងគ្រី បារម្ភខ្លាចប្រទេសសមាជិក EU ខ្លះ បញ្ជូនកងទ័ពទៅអ៊ុយក្រែន

១៩៖ ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១-៧ ខែមីនា ឆ្នាំ២០២៣

- ព័ត៌មាន Fresh News Plus

១៖ សល់តែ៦៦ថ្ងៃទៀតប៉ុណ្ណោះ ! កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៉ីហ្គេមលើកទី៣២

២៖ កាណាដាដាក់ចេញវិធានការហាមឃាត់ការប្រើប្រាស់កម្មវិធី TikTok នៅលើឧបករណ៍រដ្ឋាភិបាល

៣៖ សហព័ន្ធគុនល្បុក្កតោ និងកម្លាំងអង្គរក្ស រួមគ្នាបង្កើតទស្សនីយភាពដ៏អស្ចារ្យ ត្រៀមអបអរពិធីបើក-បិទកីឡាស៊ីហ្គេម ឆ្នាំ២០២៣

៤៖​ អ្នកគាំទ្រ Besiktas បោះចូលនៅតុក្កាតារាប់ពាន់ចូលទីលាន ដើម្បីផ្តល់ជាការដូទៅកាន់កុមារដែលជួបគ្រោះរញ្ជួយដី

៥៖ Lewandowski នឹងខកខានជំនួប Real Madrid ដោយសាររបួសសរសៃពួរកែងជើង

៦៖ កូរ៉េខាងត្បូង តែងតាំងលោក Jurgen គ្រូបង្គោលថ្មី ដែលធ្លាប់ជាដឹកនាំអាល្លឺម៉ង់

៧៖ តួអង្គ Front Man ក្នុងរឿង «Squid Game» រង ការ ស៊ើប អង្កេត ពាក់ព័ន្ធការបង់ពន្ធមិនទៀងទាត់ និង ពិន័យ ជា ប្រាក់ជាង៧ម៉ឺនដុល្លារ

(រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា ឋាន រស្មី, កញ្ញា សំ ស្រីនីត, កញ្ញា ម៉ៅ ស្រីណុច, លោក វៃ ជីវ័ន, លោក និល ប្រុសខួច, កញ្ញា យឹម ចាន់ស្រីវីន, អ្នកស្រី យ៉ង់ សក្គុណា, អ្នកស្រី កេត សត្យា )


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)