(បន្ទាយមានជ័យ)៖ លោកវរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៤ បានបញ្ជាដល់គ្រប់កងឯកភាព ត្រូវបន្តយកចិត្តទុកដាក់ការងារស្នូល និងជំនាញ ពិសេសការងារហ្វឹកហ្វឺន ត្រូវត្រួតពិនិត្យ ត្រៀមកម្លាំង មធ្យោបាយ សម្ភារៈ ឱ្យបានតាមផែនការ ដើម្បីធានាចេញប្រតិបត្តិការ បំពេញបេសកកម្មតាមបទបញ្ជាថ្នាក់លើឱ្យបានទាន់ពេលវេលា និងទទួលជោគជ័យ ត្រៀមជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះដោយបាតុភូតធម្មជាតិផ្សេងៗ។

ការក្រើនរំឮកបែបនេះ របស់លោកវរសេនីយ៍ទោ ប៉ែន សុគន្ធ បានធ្វើឡើនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងឱកាសលោកអញ្ជើញជាអធិបតីប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខប្រចាំសប្តាហ៍ និងទិសដៅបន្ត នៅទីបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៤។

លោកមេបញ្ជាការ បានធ្វើការកោតសរសើរដល់គ្រប់បណ្តាអង្គភាពខិតខំយកចិត្តទុកដាក់អនុវត្តតាមផែនការដែលថ្នាក់លើប្រគល់ជូន នូវតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមផែនការ ការងារកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ៕