(ភ្នំពេញ)៖ ក្នុងឱកាសវេទិការទិវាជាតិទីក្រុងស្អាតលើកទី១១ ក្រោមប្រធានបទ “ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជាផ្តល់ភាពកក់ក្តៅ” អមជាមួយពិធីប្រគល់ជ័យលាភីទីក្រុងស្អាតលើកទី៣ សុពលភាពឆ្នាំ ២០២២-២០២៥ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតបានផ្សព្វផ្សាយ និងបង្ហាញក្នុងគោលបំណងបំផុសឱ្យប្រជាពលរដ្ឋ អាជីវករ ប្រតិបត្តិករទេសចរណ៍ ដើម្បីត្រៀមខ្លួនក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរក្នុងព្រឹត្តិការកីឡាស៊ីហ្គេមលើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ក៏ដូចជាយុទ្ធនាការឆ្នាំទស្សនាកម្ពុជា ២០២៣ ។

រួមគ្នាឆ្ពោះទៅសម្រេចបានក្នុងការទទួលភ្ញៀវទេសចរអន្តរជាតិ ៤ លាននាក់ និងភ្ញៀវទេសចរក្នុងស្រុក ១៥ លាននាក់ ។

ខាងក្រោមនេះជាវីដេអូយុទ្ធនាការ «យើងជាម្ចាស់ផ្ទះ» និងការត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ។