(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប១៣ករណី ក្នុងនោះ ករណីប្រើប្រាស់៤ករណី, ដឹកជញ្ជូនរក្សាទុក១ករណី, និងជួញដូរ៨ករណី ដោយឃាត់ខ្លួនជនសង្ស័យ៣៩នាក់។

របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន១១៥៤ករណី ឃាត់មនុស្ស២៧៩០នាក់ (ស្រី១៨៩នាក់)៕