(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទីអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន ពាក់ព័ន្ធការវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា។

ជំនួបនេះធ្វើឡើងនៅវិមានសន្តិភាព។ សូមបញ្ជាក់ថា គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក បាននិងកំពុងធ្វើទស្សនកិច្ចនៅកម្ពុជា។ ដំណើរទស្សនកិច្ចនេះ ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន បានជួបជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ហើយក៏បានជួបជាមួយវិស័យឯកជន ដើម្បីសិក្សាពីការវិនិយោគ និងការធ្វើធុរកិច្ចនៅក្នុងប្រទេសកម្ពុជា៕