(ភ្នំពេញ)៖ ខណៈដែលមានករណីស្លាប់របស់កុមារម្នាក់នៅខេត្តព្រៃវែង និងឆ្លងម្នាក់ ដោយសារជំងឺគ្រុនផ្តាសាយបក្សី ក្រសួងសុខាភិបាល បានផ្សព្វផ្សាយជាថ្មីនូវវីដេអូអប់រំ ស្តីពីការបង្ការ ទប់ស្កាត់នូវការឆ្លងជំងឺគ្រុនផ្តាសាយបក្សី ពីសត្វបក្សីដែលឈឺ ឬងាប់ មកមនុស្ស។

ប្រសិនបានឃើញបក្សី ដូចជា មាន់ ទារ ឬសត្វស្លាបផ្សេងទៀត ឈឺ ឬងាប់មិនត្រូវប៉ះពាល់ ឬយកទៅចម្អិនបរិភោគឡើយ គឺត្រូវរាយការណ៍ដល់ពេទ្យសត្វ គ្រូពេទ្យ ឬអាជ្ញាធរមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងតាមដាន ឬទូរស័ព្ទទៅលេខ 115៕