(ស្វាយរៀង)៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយជ្រុំ បានឃាត់ខ្លួនជនសង្ស័យម្នាក់រួមនិងថ្នាំញៀនចំនួន១២កញ្ចប់តូច ព្រមទាំងវត្ថុតាងមួយចំនួនទៀត រួចបញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀង ហើយត្រូវបានតុលាការឃុំខ្លួនដាក់ពន្ធនាគារបណ្ដោះអាសន្ននៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានប្រាប់ភ្នាក់ងារអង្គភាព Fresh News ប្រចាំខែស្វាយរៀង បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១៣៖២០នាទី កម្លាំងផ្ដល់ព័ត៌មានបានរាយការណ៍ថា មានមុខសញ្ញាជួញដូរគ្រឿងញៀនកំពុងជួញដូរ, លោកបានដឹកនាំបញ្ជាកម្លាំងជំនាញផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិរាជ ធ្វើការស្រាវជ្រាវចុះដល់កន្លែងកើតហេតុ។

លោក សោម សុភ័ណ្ឌ បានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យបានម្នាក់ កំពុងជួញដូរគ្រឿងញៀន ស្ថិតនៅភូមិឃ្លាំង ឃុំពោធិរាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ជនសង្ស័យ មានឈ្មោះ វ៉ា ឌី (ហៅឌី) អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឃ្លាំង ឃុំពោធិរាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ក្រោយចាប់ខ្លួនកម្លាំងជំនាញ បានដកហូតវត្ថុតាងរួមមានម៉្សៅក្រាមពណ៌ស ថ្លាថ្នាំញៀន (មេតាំហ្វេតាមីន) ចំនួន១២កញ្ចប់តូច ទូរស័ព្ទដៃ២គ្រឿង កាំភ្លើងកែច្នៃ២ដើម ខ្លី១ដើម ដាវ១ដើម កូនកាំបិតស្នៀត១ គ្រាប់កង់សំរាប់បាញ់២៦គ្រាប់ និងសម្ភារឧបករណ៍ប្រើប្រាស់វេចខ្ចប់មួយចំនួន សមត្តកិច្ចធ្វើការពិនិត្យទឹកម៉ូតស្វែង រកសារធាតុញៀន ជាលទ្ធផលវិជ្ជមានផងដែរ៕