(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២៣នេះ កម្លាំងអធិការដ្ឋាននគបាលខណ្ឌមានជ័យ បានបញ្ជូនខ្លួនបុរសម្នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ក្រោយបុគ្គលរូបនេះបានធ្វើសកម្មភាពរារាំងដល់ការអនុវត្តច្បាប់ និងប្រេីអំពេីហិង្សាមកលេីសមត្ថកិច្ច និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
សូមរំលឹកថា កាលពីរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការឃាត់ខ្លួនបុរសម្នាក់ដែលបានរាងរាំង និងប្រើអំពើហិង្សាមកលើសមត្ថកិច្ច។ ក្រោយពីឃាត់ខ្លួន និងសាកសួររួច សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
ការចាប់ខ្លួនរបស់សមត្ថកិច្ចធ្វើឡើង ដោយចោទប្រកាន់ជនសង្ស័យពីបទ ប្រឆាំងអ្នករាជការសាធារណៈ, ប្រើហិង្សាដោយចេតនា និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន៕