(កំពង់ធំ)៖ លោកវរសេនីយ៍ទោ ម៉ាត់ ម៉ូលី នាយការិយាល័យសន្ដិសុខផ្ទៃក្នុង និងជាប្រធានក្រុមជនបង្គោល នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦ម្សិលមិញនេះ បានបើកកិច្ចប្រជុំពង្រឹងសមត្ថភាពការងារ តាមផែនការរបស់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដល់ក្រុមជនបង្គោលរបស់ ការិយាល័យសន្ដិសុខនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។ ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការចូលរួមពីលោកអធិការ អធិការរងទទួលផែនសន្តិសុខ នាយ នាយរងផ្នែក នាយ នាយរងបុស្តិ៍ និងមន្ត្រីទទួលការងារសន្តិសុខជាច្រើនរូបទៀតផងដែរ។

លោកវរសេនីយ៍ទោ នៅក្នុងកិច្ចប្រជុំនេះ បានលើកឡើងថា ដោយតាមផែនការរបស់អគ្គស្នងការនគរបាលជាតិ ក្នុងការពង្រឹងសន្តិសុខ ពោលមន្ត្រីនគរបាលទាំងអស់ត្រូវ
ពង្រឹងនូវសន្តិសុខ និងសណ្តាប់ធ្នាប់ សង្គមជូនប្រជាពលរដ្ឋ ដើម្បីបង្ការទប់ស្កាត់រាល់បណ្តាបទល្មើស ដែលធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាចក្នុងការរស់នៅ ដែលបង្កដោយអំពើ លួច ឆក់ ប្លន់ និងបទល្មើសគ្រប់ប្រភេទ។ លោកវរសេនីយ៍ទោ ម៉ាត់ លី បញ្ជាក់ថា សមត្ថកិច្ចត្រូវមានទំនាក់ទំនងសហការល្អ ជាមួយប្រជាពលរដ្ឋ និងការពារសុវត្ថិភាព សណ្តាប់ធ្នាប់នាពេលខាងមុខ៕