Update: ប៉ូលិសបង់ក្លាដែស សម្រុកចូលហាងកាហ្វេក្នុងរដ្ឋធានី ដាកា ដើម្បីរំដោះចំណាប់ខ្មាំង ២០នាក់ ខណៈពួក ISIS អះអាងទទួលខុសត្រូវ
02-07-2016 09:42
(ដាកា)៖ កងកម្លាំងប៉ូលិសបង់ក្លាដែសរាប់រយនាក់ បានធ្វើការឡោមព័ទ្ធនិងសម្រុកចូលហាងកាហ្វេមួយ ក្នុងរដ្ឋធានីដាកា ដើម្បីរំដោះចំណាប់ខ្មាំង ដែលត្រូវខ្មាន់កាំភ្លើងចាប់ជម្រិតចំនួន២០នាក់។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិច ដោយសារព័ត៌មាន BBC នាព្រឹកថ្ងៃសៅរ៍ ទី០២ ខែកក្កដា ឆ្នាំ២០១៦។
ប៉ូលិសបានអះអាងថា មនុស្សដែលនៅក្នុងហាងកាហ្វេទាំងនោះ មានជនជាតិអ៊ីតាលី ហើយអ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន បានប្រកាសពីទីក្រុងតូក្យូមកថា ក៏មានជនជាតិខ្លួនស្ថិតនៅក្នុងចំណោមជនរងគ្រោះ ដែលត្រូវគេចាប់ជម្រិតនោះដែរ។
ក្រុមសកម្មប្រយុទ្ធ ISIS បានចេញមុខទទួលខុសត្រូវ និងអះអាងថាពួកគេជាអ្នករៀបចំឲ្យមានការ វាយប្រហារនេះឡើយ។ ភ្នាក់ងារ BBC នៅទីក្រុងដាកា បានលើកឡើងនៅព្រឹកថ្ងៃសៅរ៍នេះថា ប៉ូលិស បង់ក្លាដែស ២នាក់ហើយបានស្លាប់ដោយសារតែការប្រយុទ្ធតស៊ូ នឹងខ្មាន់កាំភ្លើង។ សម្រាប់ព័ត៌មានលម្អិតនឹងមានការចេញផ្សាយនាពេលបន្តិចទៀតនេះ៕