(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យឧត្តមសេនីយ៍ទោ David Neo មេបញ្ជាការកងទ័ពជើងគោកសិង្ហបុរី ចូលជួបសម្តែងការគួរសម។
ជំនួបបានធ្វើឡើងនៅវិមានសន្តិភាព។ សូមបញ្ជាក់ថា ឧត្តមសេនីយ៍ទោ David Neo បាននិងកំពុងទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ជាមួយកងទ័ពកម្ពុជា៕