(ភ្នំពេញ)៖ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៣លើក បណ្តាលឲ្យស្លាប់ម្នាក់ រងរបួសធ្ងន់២នាក់ និងរបួសស្រាល៣នាក់ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ អគ្គស្នងការនគរបាលជាតិ។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង ៣លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន៥គ្រឿង រួមមានម៉ូតូចំនួន៤គ្រឿង រថយន្តធុនធំចំនួន១គ្រឿង ហើយមូលហេតុដែលបណ្តាលឲ្យ កើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានបត់គ្រោះថ្នាក់១លើក, កត្តាយានយន្ត១លើក និងអាកាសធាតុ១លើក។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍៤នាក់។
នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែល្មើសសរុបទូទាំងប្រទេសមានចំនួន ៣៦៤៧គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន១៦៥២គ្រឿង និងពិន័យសរុប ១៩៩៥គ្រឿង៕