(ភ្នំពេញ)៖ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំក្រោមអធិបតីភាព របស់ លោកកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ប្រធានស្ដីទីព្រឹទ្ធសភា នាថ្ងៃពុធ ទី០១ ខែមីនា ឆ្នាំ២០២៣ ស្អែកនេះ ដោយមានរបៀបវារៈចំនួន៣។

របៀបវារៈទាំង៣នោះ មានដូចខាងក្រោម៖

* ១៖ ពិនិត្យ និងសម្រេចលើរបាយការណ៍ស្ដីពីសកម្មភាព និងលទ្ធផលការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី៩ និងលើកទី១០ នីតិកាលទី៤។

* ២៖ ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការពិសេស សុំដាក់សេចក្ដីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី១០ ព្រឹទ្ធសភានីតិកាលទី៤។

* ៣៖ កំណត់របៀបវារៈ កាលបរិច្ឆេទ និងសមាសភាពលេខាធិការសម័យប្រជុំលើកទី១០ ព្រឹទ្ធសភានីតិកាលទី៤៕