(ភ្នំពេញ)៖ រដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានរបៀបវារៈចំនួនពីរ។

សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ បានសម្រេចអំពីសុពលភាពនៃអាណត្តិរបស់ លោក ទី ថានី ជាតំណាងរាស្រ្តមណ្ឌលខេត្តពោធិ៍សាត់ ជំនួសលោក ខូយ សុខា ដែលបានទទួលមរណភាព និងបោះឆ្នោតជ្រើសតាំង លោក យិន ប៊ុនណាង ជាសមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់រដ្ឋសភា៖