(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប២៤ករណី ក្នុងនោះ ករណីប្រើប្រាស់១០ករណី, ដឹកជញ្ជូនរក្សាទុក៥ករណី, និងជួញដូរ៩ករណី ដោយឃាត់ខ្លួនជនសង្ស័យ៧៥នាក់។

របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន១១៤១ករណី ឃាត់មនុស្ស២៧៥១នាក់ (ស្រី១៨៧នាក់)៕