(បាត់ដំបង)៖ លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២៣ គ្រួសារអតីតយុទ្ធចំនួន៣២៥គ្រួសារ នៅឃុំដូនបា ស្រុកគាស់ក្រឡ នាំគ្នាសប្បាយរីករាយដែលស្រះ ទឹកធំៗ២កន្លែង ជាអំណោយសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជីករួចរាល់ហើយ នឹងត្រូវប្រគល់ជូនពួកគាត់ទុកសម្រាប់ប្រើប្រាស់ជាផ្លូវការតាមក្រោយប៉ុណ្ណោះ។

លោក ឡុង ផលគុណ បានប្រាប់ឲ្យដឹងថា ក្រោមការយកចិត្តទុកដាក់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ដល់គ្រួសារអតីតយុទ្ធជន ចំនួន៣២៥គ្រួសារ នៅចំណុចផ្ទះអតីតយុទ្ធជន ស្ថិតក្នុងភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដោយមានការសម្របសម្រួលពីនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជាអគ្គលេខាធិការសមាគម អតីតយុទ្ធជនកម្ពុជា។

សម្តេចតេជោ បានផ្តល់ស្រះទឹកធំៗចំនួន២កន្លែងតាមរយ:លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ដើម្បីជីកស្រះទាំង២នេះ ទុកជូនគ្រួសារអតីតយុទ្ធជនសម្រាប់ប្រើប្រាស់ជាសាធារណ:ផលប្រ
យោជន៍រួមទាំងអស់គ្នាតទៅ។

លោកប្រធានមន្ទីរបានបន្តថា បន្ទាប់ពីមានការណែនាំរបស់លោករដ្ឋមន្រ្តីរួចមក មន្ទីរជំនាញបាននាំកម្លាំង និងគ្រឿងចក្រចុះអនុវត្តជីកស្រះទី២ខាងលើដោយស្រះទី១ ចាប់ជីកតាំងពីថ្ងៃទី២៨ ខែសីហា ឆ្នាំ
២០២២ ដែលមានទំហំ បណ្តោយ១៧០ម៉ែត្រ ទទឹង៧០ម៉ត្រ និងជម្រៅ៥ម៉ែត្រ បានរួចជាស្ថាពរ។

ស្រះទី២ បានជីកចាប់ពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ដល់ចុង ខែកុម្ភ: ឆ្នាំ២០២៣នេះ ដែលមានទំហំ បណ្តោយ ១៨៥ម៉ែត្រ ទទឹង១០០ម៉ត្រនិងជម្រៅ៥ ម៉ែម៉ែត្រ គឺធ្វើរួច១០០ភាគរយហើយ ស្រះទឹកនេះក្រោយពីធ្វើរួចទាំងស្រុង គឺត្រូវបន្តដាំដើមឈើប្រណិតជុំវិញមាត់ស្រះបន្តទៀត។

លោកថា ក្រោយបានជីករួចហើយ រដ្ឋបាលព្រៃឈើ នឹងផ្តល់កូនឈើប្រណិតមួយចំនួន យកមកដាំជុំវិញស្រះទាំង២នេះ នឹងធ្វើរបងជុំវិញស្រះ ការពារសុវត្តិភាពបាក់ដីមាត់ជ្រាំងស្រះ និងដល់មនុស្ស សត្វ ផ្សេងៗចូលលុកលុយ ដែលធ្វើឲ្យទឹកស្រះថ្លាល្អនេះ ទៅជាទឹកកក្វក់ល្អក់វិញផងដែរ៕