(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០១៦ (គិតត្រឹមម៉ោង១៦ល្ងាច) របស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញនេះ កម្លាំងនគរបាលជាតិ បង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់៨ករណីឃាត់មនុស្ស២២នាក់ (ស្រី៦នាក់) ក្នុងនោះមុខសញ្ញាជួញដូរ៧នាក់ និងមុខសញ្ញាប្រើប្រាស់១៥នាក់ ដកហូតថ្នាំញៀន មេតំហ្វេតាមីន (ice) ៣០.៧៥ក្រាម និង២កញ្ចប់តូច មេតំហ្វេតាមីន (wy) ៨គ្រាប់។
ជនសង្ស័យទាំង២២នាក់ ត្រូវបានឃាត់ខ្លួននៅ៖ រាជធានីភ្នំពេញ បង្ក្រាប២ករណីឃាត់ខ្លួន៤នាក់, តាកែវ៣ករណី (១ដីកា) ឃាត់ខ្លួន៨នាក់, កំពង់ឆ្នាំង បង្ក្រាប១ករណី ឃាត់ខ្លួន៣នាក់, ព្រះសីហនុបង្ក្រាប១ករណី ឃាត់ខ្លួនម្នាក់ និងរតនគីបង្ក្រាប១ករណី ឃាត់ខ្លួន៦នាក់៕