(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យមួយ តែងតាំងមុខតំណែង ជារដ្ឋលេខាធិការ និងជាអនុរដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈចំនួន៦រូប និងទីប្រឹក្សាម្នាក់។ នេះបើតាមព្រះរាជក្រឹត្យ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។

តាមព្រះរាជក្រឹត្យ ការតែងតាំងមុខតំណែង ជារដ្ឋលេខាធិការ និងជាអនុរដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមមាន៖
*១៖ លោក អ៉ិន ខេមរា ជារដ្ឋលេខាធិការ
*២៖ លោក សោម ចំណាន ជារដ្ឋលេខាធិការ
*៣៖ លោក ស្រ៊ុន ចន្ថុល ជាអនុរដ្ឋលេខាធិការ
*៤៖ លោកស្រី ឈួន ច័ន្ទដូរេ ជាអនុរដ្ឋលេខាធិការ
*៥៖ លោក សាន គីមហុង ជាអនុរដ្ឋលេខាធិការ
*៦៖ លោក វឹត សុវណ្ណឧត្តម ជាអនុរដ្ឋលេខាធិការ។

ជាមួយគ្នានេះ ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ក៏បានតែងតាំង និងផ្ដល់ឋានៈលោកស្រី ឃុន ណៃហៀក ជាទីប្រឹក្សាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានឋានៈស្មើ អគ្គនាយកផងដែរ៕

ខាងក្រោមនេះជាព្រះរាជក្រឹត្យព្រះមហាក្សត្រ៖