(បង់ក្លាដែស)៖ យោងតាមព័ត៌មាន BBC ចេញផ្សាយនៅយប់ជ្រៅចូលថ្ងៃទី០២ ខែកក្កដានេះឲ្យដឹងថា មានក្រុមខ្មាន់កាំភ្លើងបានបាញ់ប្រហារ និងវាយបំបែកកញ្ចក់ហាងកាហ្វេពេញនិយម នៅក្នុងតំបន់ការទូត រដ្ឋធានីដាកា (Dhaka) នៃប្រទេសបង់ក្លាដែស។ ករណីនោះក៏មានការចាប់យកចំណាប់ខ្មាំងផងដែរ នេះបើមន្រ្តីបាននិយាយឲ្យដឹងយ៉ាងដូច្នេះ។
អាជ្ញាធរបាននិយាយថា ជនស៊ីវិលយ៉ាងហោចណាស់២០នាក់ ត្រូវបាននាំយកចំណាប់ខ្មាំង។ តាមព័ត៌មានបានអះអាង បានអះអាងថា មានករណីប្រយុទ្ធគ្នាដោយកាំភ្លើងរវាងអ្នកវាយប្រហារ និងប៉ូលិសរងរបួសបីនាក់រួមទាំងមន្រ្តីពីរ។
ប៉ូលិសនិងកងកម្លាំងសន្តិសុខបានប្រកាសបិទតំបន់នេះ និងកំពុងព្យាយាមចរចាឲ្យមានការដោះលែងចំណាប់ខ្មាំងនេះ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា ក្រុមខ្មាន់កាំភ្លើងជាច្រើនបានចូលហាងកាហ្វេហាងនំបុ័ងនិង Holey ហាងកាហ្វេនេះជាហាងកាហ្វេពេញនិយម ជាមួយនឹងបរទេស, អ្នកការទូត និងក្រុមគ្រួសារវណ្ណៈកណ្តាល៕
សូមរង់ចាំព័ត៌មាន Update បន្ថែម៖