(កំពង់ចាម)៖ លោកបណ្ឌិត ម៉ា ឈឿន តំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយ ស្រុកជើងព្រៃ ខេត្តកំពង់ចាម និងសហការី បានអញ្ជើញចុះបើកការដ្ឋានសាងសងផ្លូវថ្មីមួយខ្សែរ មានទំហំ៦ម៉ែត្រ គុណបណ្តាយ៤០០ម៉ែត្រ កម្ពស់ ៥តឹក ចាប់ពីភូមិផ្តៅជុំកើត ដល់ទំនប់២៣ និងបានអញ្ជើញចូលរួមលើកស្លាក គណបក្សប្រជាជន ចំនួន១០ ស្លាក តាមបណ្តោយផ្លូវកៅស៊ូក្នុងឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

លោកបណ្ឌិត ម៉ា ឈឿន បានលើកឡើងថា នេះគឺជាសមិទ្ធផលថ្មីមួយទៀត សម្រាប់ឃុំផ្តៅជុំ ដែលរួមចំណែកក្នុងការជួយសម្រួលដល់មធ្យោបាយធ្វើដំណើរប្រកបរបរចិញ្ចឹមជីវភាពប្រចាំថ្ងៃ និងបង្ហាញពីការខិតខំប្រឹងប្រែង អភិវឌ្ឍន៍ជាតិរបស់គណបក្សប្រជាជនកម្ពុជា ក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា៕