(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន នៅល្ងាចថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ ព្រមទាំងក្រុមការងារពីថ្នាក់ជាតិ ខេត្តមូលដ្ឋាន បានអញ្ជើញចូលរួមពិធីបុណ្យខួបផ្នួស២៥ព្រះវស្សា របស់ព្រះធម្មាលង្ការមុនី ចាន់ សុជន នៅខេត្តបន្ទាយមានជ័យ។
ក្នុងនាមជាពុទ្ធសាសនូបត្ថម្ភក៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកស្រី ឧកញ៉ាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍បណ្ឌិត ម៉ៅ ម៉ាល័យ បានចូលរួមពិធីដង្ហែរព្រះបរមធាតុនៅវត្តប្រាសាទស្រះកណ្តាលខ្ចាស់ ឃុំបូស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ក្នងវេលាឱកាសនោះ មានរៀបចំពិធីបុណ្យចម្រើនអាយុវឌ្ឍនៈមង្គលតាមគន្លងព្រះពុទ្ធសាសនាជូនចំពោះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកស្រី ឧកញ៉ាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍បណ្ឌិតម៉ៅ ម៉ាល័យ ប្រារព្ធនៅវត្តប្រាសាទស្រះកណ្តាលខ្ចាស់៕