Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួង​ពាណិជ្ជកម្ម ពន្យារពេល​ចុះបញ្ជី​ពាណិជ្ជកម្ម​សារឡើងវិញ​ តាមប្រព័ន្ធ​ស្វ័យប្រវត្តកម្ម រហូតដល់​ថ្ងៃ​ទី​៣០​ ខែ​កញ្ញា​

01-07-2016 17:41

(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦នេះ បានចេញសេចក្ដីជូនដំណឹង ពីការពន្យារពេលសារឡើងវិញ នូវការចុះបញ្ជីពាណិជ្ជកម្ម តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦។

ក្រសួងបានបញ្ជាក់ទៀតថា មូលហេតុនៃការពន្យារពេលនេះ បណ្ដាមកពីមានក្រុមហ៊ុន សហគ្រាស ការិយាល័យតំណាង ឬទីភ្នាក់ងារមួយចំនួនតូច មិនទាន់មកចុះបញ្ជី សារឡើងវិញ តាមការកំណត់ ដែលអាចប្រឈមនឹងការបាត់បង់សិទ្ធិ និងការព្វកិច្ចកំណត់ដោយច្បាប់ ស្តីពីសហគ្រាសពាណិជ្ជកម្ម និងច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងការចុះបញ្ជី ជាយថាហេតុ៕

សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹង របស់ក្រសូងពាណិជ្ជកម្មទាំងស្រុង៖