(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល សិក្សារយៈពេល៤ឆ្នាំ ចំនួន១០០កន្លែង ដល់សិស្ស និស្សិត ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំសិក្សា ២០២១-២០២២ នៅសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ (AUPP)។
បើយោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ថា អាហារូបករណ៍ដែលនឹងត្រូវផ្តល់ជូនមានមុខជំនាញដូចខាងក្រោម៖
*បច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មាន (Information and Communications Technology)
*សន្តិសុខសាយប័រ (Cybersecurity)
*កាអភិវឌ្ឈសុសវែរ (Software Development)
*បច្ចេកវិទ្យាក្លោដ (Cloud Computing)
*គ្រប់គ្រងព័ត៌មាន (Information Technology Management)
*វិទ្យាសាស្ត្រកុំព្យូទ័រ (Computer Science)
លក្ខខណ្ឌក្នុងការប្រឡងជ្រើសរើស៖
១៖ សិស្ស-និស្សិតប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងសម័យប្រលងឆ្នាំ២០២២
២៖ សិស្សនិស្សិតដែលទទួលបាននិទ្ទេស A B និង C
៣៖ ត្រូវឆ្លងកាត់ការប្រឡងមុខវិជ្ជា តាមទីកន្លែង និងពេលវេលាកំណត់ដោយគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ
ក. និស្សិត ទទួលបាននិទ្ទេស A
*ភាសាអង់គ្លេស រយៈពេល ៣ម៉ោង
ខ. និស្សិត ទទួលបាននិទ្ទេស B និង C
*ភាសាអង់គ្លេស រយៈពេល ៣ម៉ោង
*គណិតវិទ្យា រយៈពេល១ម៉ោង
*រូបវិទ្យា រយៈពេល១ម៉ោង
*គីមីវិទ្យា រយៈពេល ១ម៉ោង។
បញ្ជាក់៖ គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រនឹងធ្វើការពិចារណាលើកលែងការប្រលងភាសាអង់គ្លេសចំពោះសិស្ស-និស្សិតដែលបានបង្ហាញឯកសារបញ្ជាក់សមត្ថភាពភាសាអង់គ្លេស (ចាប់ពី IELTS 6.0)។
*ការដាក់ពាក្យស្នើសុំប្រឡងជ្រើសរើស
-បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមរួសរាន់មកទទួល និងដាក់ពាក្យប្រឡងចាប់ពីថ្ងៃផ្សព្វផ្សាយជូនដំណឹងនេះតទៅ នៅការិយាល័យផ្តល់អាហារូបករណ៍ ដែលមានអាសយដ្ឋាន ផ្ទះលេខ០៤ ផ្លូវ៥២២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ចាប់ពីម៉ោង ០៨: ៣០ នាទីព្រឹក ដល់ម៉ោង ០៥: ០០ នាទីល្ងាច រៀង
រាល់ថ្ងៃ។
-កាលបរិច្ឆេទផុតកំណត់ទទួលពាក្យសុំប្រឡងអាហារូបករណ៍ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ម៉ោង០៥៖០០នាទី
-គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រផ្ដល់អាទិភាពក្នុងការចូលរួមប្រឡងជ្រើសរើសចំពោះតែសិស្ស-និស្សិតដែលបានដាក់ពាក្យប្រឡង ចំនួន ៥០០ នាក់ដំបូងប៉ុណ្ណោះ។
ព័ត៌មានបន្ថែមសូមទំនាក់ទំនងក្រុមការងារអាហារូបករណ៍តាមរយៈលេខទូរស័ព្ទ៖ ០៨៥ ៥៥៥ ៩១២/ ០៦០ ៧០៣ ៦១៥ ឬស្កេនចូលក្នុងគ្រុបតេឡេក្រោម ខាងក្រោមនេះ៕