(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងយ៉ាងខ្លីថា ពេលនេះបើនិយាយអំពីទង្វើរបស់លោក ស៊ន ដារ៉ា ដែលបានស្រែកក្ដែងៗ ដោយគ្មានការអៀនខ្មាស់មាត់ ដែលចង់ទាមទារជាបេក្ខជននាយករដ្ឋមន្រ្ដីរបស់គណបក្សប្រជាជនកម្ពុជា (CPP) គឺជារឿងដ៏ហួសចិត្ដ និងគួរឲ្យអស់សំណើច ពីព្រោះមុននេះបន្តុិចលោក ស៊ន ដារ៉ា តែងចោទប្រកាន់មកលើគណបក្សប្រជាជនកម្ពុជា CPP ថាជាអាយ៉ងរបស់យួន ឬយ៉ាងនេះឬយ៉ាងនោះសព្វបែបយ៉ាង។
លោក រត្ន័ សណ្ដាប់ បន្ដថាបើដូចនេះឧបមាថា CPP ជាអាយ៉ងរបស់យួន ដូចការចោទប្រកាន់របស់ លោក ស៊ន ដារ៉ា ទៅចុះ អីចឹង លោក ស៊ន ដារ៉ា ពេលនេះចង់មកទាមទារជាបេក្ខជននាយករដ្ឋមន្រ្ដីរបស់គណបក្សប្រជាជនកម្ពុជានៀក គឺមិនហៅថា "លោក ស៊ន ដារ៉ា នេះនឹងក្លាយខ្លួនជាអាយ៉ងរបស់យួន ជាស្វ័យប្រវត្ដិទៅហើយអី" ពីព្រោះជាតំណែងតំណាងឲ្យ CPP ។
ដូច្នេះចំពោះទង្វើរបស់លោកស៊ន ដារ៉ា កន្លងមកដែលតែងចោទប្រកាន់មកលើគណបក្សប្រជាជនកម្ពុជាយ៉ាងក្តែងៗថាជាអាយ៉ងរបស់យួន ឬយ៉ាងនេះឬយ៉ាងនោះ គឺជាសំដីរាយមាយឥតបានការ ពុំគួរយើងយកចិត្តទុកដាក់ទៅស្តាប់ទេ៕