(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងអនុវត្តតាមបទបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ហាំ វណ្ណ: មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១, លោកវរសេនីយ៍ទោ ឈិន ឈាង មេបញ្ជាការរងទទួលទិសប៉ុស្តិ៍ក្បាលស្ពាន និងលោកវរសេនីយ៍ត្រី សែម សាមឿន នាយប៉ុស្តិ៍ នគរបាលការពារព្រំដែនគោកបុស្តិ៍ក្បាលស្ពាន បានដឹកនាំកម្លាំង៥នាក់ ដោយប្រដាប់អាវុធ ចុះដើរល្បាតត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅក្នុងភូមិសាស្រ្តប៉ុស្តិ៍ក្បាលស្ពាន ស្ថិតនៅក្នុងភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

ការងារចុះត្រួតពិនិត្យតាមបណ្តាគោលដៅឈរជើងរបស់កងកម្លាំងនគរបាលការពារតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ធ្វើឡើងដើម្បីការពាររក្សាសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋរស់នៅតាមបន្ទាត់ព្រំដែន និងទប់ស្កាត់ការលួចនាំប្រជាពលរដ្ឋឆ្លងដែនខុសច្បាប់ និងទប់ស្កាត់រាល់បទល្មើសលួចឆ្លងដែនខុសច្បាប់គ្រប់ប្រភេទផងដែរ៕