(បន្ទាយមានជ័យ)៖ លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត និងមន្ដ្រីក្រោមឱវាទ ព្រមទាំងសប្បុរសជនលោកស្រី កូវ ច័ន្ទសុវណ្ណារិទ្ធ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦នេះ បាននាំយកអំណោយទៅចែកជូនគ្រួសារក្រីក្រ ខ្វះខាត នៅក្នុងភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក ង៉ោ ម៉េងជ្រូន បានឲ្យដឹងថា អំណោយនេះចែកជូនគ្រួសារក្រីក្រ៤គ្រួសារ និងសាងសង់ផ្ទះជូនលោកយាយ ញឹម ពេន មួយខ្នង ផងដែរ។
លោកបញ្ជាក់ថា អំណោយនេះវាអាចកាត់បន្ថយភាពខ្វះខាតបានមួយគ្រា ហើយក្នុងមួយគ្រួសារទទួលបាន ត្រីងៀត១០ គីឡូក្រាម សាច់ក្រក់១០គីឡូក្រាម អង្ករ៥០គីឡូក្រាម ស្ករ៣កញ្ចប់ អំបិល៣កញ្ចប់ ប៊ីចេង៣កញ្ចប់ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកសុទ្ធ៤កេស ត្រីខ២យួរ ទឹកត្រជៀកកាំ២យួរ ទឹកដោះគោខាប់៤កំប៉ុង ប្រេងឆា១ដប សារុង២ អាវ២ មុង១ ភួយ១ ខ្នើយ១ មី១កេស ស្បែកជើង១គូរ កន្ទេល១ ចានឆ្នាំងកាំបិត១ឈុត សាប៊ូលាងចាន១ដប សាប៊ូបោកខោអាវ១កញ្ចប់ ប្រេងកូឡា១ឡូត៍ និងថវិកា៤០ម៉ឺនរៀលផងដែរ៕