(កំពង់ស្ពឺ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកស្រី ទេព រង្ស៊ី ប្រធានកិត្តិយស សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន បានអញ្ជើញចូលរូមក្នុងពិធីបុណ្យឆ្លងមហាប្រាសាទទេវពលី សមិទ្ធផលផ្សេងៗ និងបុណ្យផ្កាប្រាក់ ដើម្បីកសាងព្រះចូឡាមណីចេតិយ និងផ្លូវ ស្ថិតនៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។

ព្រះចូឡាមុនីចេតិយ ដែលធ្វើបុណ្យផ្កាប្រាក់ ដើម្បីសាងសង់នាឱកាសនេះ មានទំហំខាងក្រោម ៧០ម៉ែត្រ គុណ៧០ម៉ែត្រ កម្ពស់៧០ម៉ែត្រ ស្មើនឹង៩ជាន់ ផ្តួចផ្តើមឡើងដោយ អគ្គមហាឧបាសិកាធម្មបណ្ឌិតពុទ្ធសាសនូបត្ថម្ភក៍ ញ៉ឹក ប៊ុនថា។

ពិធីបុណ្យឆ្លងមហាប្រាសាទទេវពលី សមិទ្ធផលផ្សេងៗ និងបុណ្យផ្កាប្រាក់ ដើម្បីកសាងព្រះចូឡាមណីចេតិយ និងផ្លូវ ធ្វើឡើងរយៈពេល២ថ្ងៃ ក្រោមអធិបតីភាព លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងទំនាក់ទំនងព្រឹទ្ធសភា-រដ្ឋសភា និងអធិការកិច្ច នឹងអញ្ជើញកាត់ខ្សែបូរនៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣៕