(ព្រះសីហនុ)៖ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ក្រោមការបញ្ជាពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធករណីលួច និងទទួលផលចោរកម្ម។
ការឃាត់ខ្លួននៅយប់ឈានចូលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ធ្វើឡើងបន្ទាប់នគរបាលជំនាញទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានជនមិនស្គាល់អត្តសញ្ញាណលួចម៉ូតូ ១គ្រឿង ម៉ាក Honda Dream ស៊េរី២០១៤ ពណ៌ខ្មៅ ពាក់ផ្លាកលេខ1E-1686 នៅចំណុចក្រុម១៧ ភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ។ ក្រោយទទួលបានពាក្យបណ្ដឹង កម្លាំងជំនាញបានធ្វើការស្រាវជ្រាវ ក៏ប្រទះឃើញជនសង្ស័យមានភិនភាគដូចក្នុងកាមេរ៉ាសុវត្ថិភាព នៅចំណុចភូមិ១ សង្កាត់២ ក្រុងព្រះសីហនុ។
បន្ទាប់ពីឃើញជនសង្ស័យ សមត្ថកិច្ចបានក៏ហៅមកសាកសួរ ហើយជនសង្ស័យក៏បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពដូចខាងលើមែន។ ក្រោយពីការសាកសួរជនសង្ស័យ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនដែលទទួលផល (បញ្ចាំ) ម្នាក់ទៀតផងដែរ។ ជនសង្ស័យឈ្មោះ ហុក ស្រីណា ភេទស្រី អាយុ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ និងអ្នកទទួលផលឈ្មោះ អឿប ភារម្យ អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ។
ក្នុងនោះ វត្ថុតាងដែលដកហូតបាន ម៉ូតូម៉ាក Honda Dream ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ផ្លាកលេខ1E-1686 លេខតួ លេខម៉ាស៊ីន ៩០០៣៩៧៦។ បច្ចុប្បន្នជនសង្ស័យទាំង០២ និងវត្ថុតាងខាងលើ ត្រូវបាននាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីអនុវត្តតាមនីតិវិធី៕