(ព្រៃវែង)៖ លោក បេ ទាឡេង អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងប្រធានក្រុមការងារថ្នាក់ចុះមូលដ្ឋានឃុំអង្គរ នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ និងប្រគល់អគារសិក្សា១ខ្នងមាន៣បន្ទប់ នៅសាលាអនុវិទ្យាល័យហ៊ុន សែនសូរ ស្ថិតនៅភូមិសូរ ឃុំអង្គរស ស្រុកមេសាង ខេត្តព្រៃវែង។

ពីធីនេះក៏មានការចូលរួមពីលោកស្រី រតនា សារីទេវី ស៊ូកាណូជំទាវទី១ របស់អតីតៈប្រធាធិបតីឥណ្ឌូណេស៊ី លោកស៊ូកាណូ, លោក អ៊ីតូ កាស្សីតាកា នាយកអង្គការប្រតិបត្តិរងអង្គការស្គូលអេដ៍ជប៉ុន (School Aid Japan) ព្រមទាំងអមដំណើដោយលោក អ៊ុច ពង្ស អនុប្រធានក្រុមការងារថ្នាក់ចុះមូលដ្ឋានឃុំអង្គរ និងសហការី រួមជាមួយការចូលពីសំណាក់អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ សិស្សានុសិស្សផងជាច្រើននាក់ផងដែរ។

សូមជម្រាបថា អគារសិក្សា១ខ្នង មាន៣បន្ទប់នៅសាលាអនុវិទ្យាល័យហ៊ុនសែន សូរនេះ ត្រូវបានសាសង់ដោយ អង្គការ School Aid Japan ៕