(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌បានសម្រេចស្នើឱ្យ រដ្ឋសភាលើកអភ័យឯកសិទ្ធិ របស់តំណាងរាស្រ្តគណបក្សប្រឆាំង២រូប ក្នុងនោះមាន លោក តុ វ៉ាន់ចាន់ តំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល និងលោក ពិន រតនា តំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង ដើម្បីឱ្យតុលាការ បន្តនីតិវិធីតាមផ្លូវច្បាប់ នេះបើយោងតាមលិខិតរបស់ក្រសួងយុត្តិធម៌ផ្ញើជូនរដ្ឋសភា ដែលអង្គភាព Fresh News ទទួលបាននៅមុននេះបន្តិច។
តាមលិខិតរបស់ក្រសួងយុត្តិធម៌ បានឱ្យដឹងថា ការស្នើលើកអភ័យឯកសិទ្ធិតំណាងរាស្រ្ត២រូបខាងលើនេះ បានធ្វើឡើងតាមសំណើ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦។ លិខិតនេះ បានធ្វើឡើងដោយយោងតាមមាត្រា៨០ នៃរដ្ឋច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា និងមាត្រា៨ នៃច្បាប់ស្តីពីលក្ខន្តិកៈតំណាងរាស្រ្ត។
លិខិតរបស់ក្រសួងយុត្តិធម៌ បានបញ្ជាក់បន្ថែមថា ការស្នើសុំលើកអភ័យឯកសិទ្ធិសភា របស់តំណាងរាស្រ្ត២រូបខាងលើ ដែលជាប់ពាក់ព័ន្ធក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ១២៨០ ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦ ថាបានប្រព្រឹត្តអំពើសញ្ចារកម្ម ដែលជាបទល្មើសព្រហ្មទណ្ឌមានចែង និងផ្តន្ទាទោសតាមាត្រា២៨៤ នៃក្រមព្រហ្មទណ្ឌកម្ពុជា។
ខាងក្រោមនេះជាលិខិតរបស់ក្រសួងយុត្តិធម៌ ផ្ញើជូនរដ្ឋសភា៖