(ភ្នំពេញ)៖ ខណៈដែលមានករណីស្លាប់ របស់កុមារម្នាក់នៅខេត្តព្រៃវែង ដោយសារជំងឺគ្រុនផ្តាសាយបក្សី ក្រសួងសុខាភិបាល បានផ្សព្វផ្សាយជាថ្មី នូវវីដេអូអប់រំ ស្តីពីការបង្ការ ទប់ស្កាត់នូវការឆ្លងជំងឺគ្រុនផ្តាសាយបក្សី ពីសត្វបក្សីដែលឈឺ ឬងាប់ មកមនុស្ស។
ប្រសិនបានឃើញបក្សី ដូចជា មាន់ ទារ ឬសត្វស្លាបផ្សេងទៀត ឈឺ ឬងាប់មិនត្រូវប៉ះពាល់ ឬយកទៅចម្អិនបរិភោគឡើយ គឺត្រូវរាយការណ៍ដល់ពេទ្យសត្វ គ្រូពេទ្យ ឬអាជ្ញាធរមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងតាមដាន ឬទូរស័ព្ទទៅលេខ ០១២ ៨៣៣ ៧៩៥, ០១២ ២១៤ ៤៧០, ០១២ ៤៨៨ ៩៨១ និង ០១២ ៨៣៦ ៨៦៨៕