(ភ្នំពេញ)៖​​ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានផ្ញើព្រះរាជសារអបអរសាទរ និងប្រទានពរដល់ សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន ក្នុងឱកាសខួបចម្រើនជន្មាយុ ដែលប្រព្រឹត្ដទៅនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

ក្នុងសារលិខិតរបស់ សម្ដេចព្រះមហាក្សត្រី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំមានហឫទ័យសោមនស្សរីករាយ សូមសម្ដែងនូវអំណរសាទរជូនចំពោះ សម្តេច ធម្មវិសុទ្ធវង្សា និងសូមការកោតសរសើរដ៏កក់ក្ដៅជាទីបំផុត ដែលបានចូលរួមចំណែកកសាង បម្រើជាតិ មាតុភូមិ ព្រះពុទ្ធសាសនា និងប្រជាជនកម្ពុជា ទទួលបានសេចក្ដីសុខ សន្តិភាព និងការអភិវឌ្ឍគួរជាទីមោទនៈ»

នៅក្នុងឱកាសដ៏វិសេសវិសាលនេះ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ បានប្រសិទ្ធពរជ័យមហាបវរសួស្ដី សិរីមង្គលគ្រប់ប្រការជូន សម្តេច ធម្មវិសុទ្ធវង្សា និង សម្តេចអគ្គមហាពញាចក្រី ព្រមទាំងបុត ចៅៗទាំងអស់ សូមបានប្រកបនឹងព្រះពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕