(ភ្នំពេញ)៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានចេញរបាយការណ៍ឆ្នាំ២០១៦ ស្តីពីការជួញដូរមនុស្ស ពីទីក្រុងវ៉ាស៊ីនតោន ដោយបានគត់សម្គាល់ឃើញថា ប្រទេសកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ២ ដែលជាចំណាត់ថ្នាក់ល្អ ក្នុងការប្រយុទ្ធប្រឆាំងការ ជួញដូរមនុស្ស នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា ដែលទើបចេញផ្សាយនោះថ្ងៃទី១ ខែកក្កដានេះ។
បើតាមរបាយការណ៍របស់លោក John Kerry រដ្ឋមន្ត្រីការបរទេសអាមេរិក បានបញ្ជាក់ថា ការបានឡើងដល់ចំណាត់ថ្នាក់លេខ២ របស់កម្ពុជានេះ គឺផ្អែកតាមការខិតខំគួរសមរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សនៅក្នុងឆ្នាំ កន្លងទៅនេះ។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានចាប់ផ្តើម អនុវត្តផែនការសកម្មភាពជាតិ ដែលត្រូវបានបង្កើតឡើងនៅក្នុង អំឡុងពេល នៃរបាយការណ៍លើកមុន ហើយបានកំណត់ផ្តល់ថវិកាចំនួន ៥០០,០០០ដុល្លារ សហរដ្ឋអាមេរិកដល់គណៈកម្មាធិការ អន្តរក្រសួង ដែលដឹកនាំការងារប្រយុទ្ធប្រឆាំង នឹងការជួញដូរមនុស្សរបស់ប្រទេសកម្ពុជា។
របាយការណ៍ឆ្នាំ២០១៦នេះ ក៏បានកត់សំគាល់ឃើញថា ដំណើរជឿនលឿនរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់ទោសនិងដាក់ទោស ពិសេសលើបទសល្មើស នៃការជួញដូរកម្លាំងពលកម្ម៕
ព័ត៌មានលម្អិត សូមអានសេចក្តីប្រកាសព័ត៌មានទាំងស្រុង៖