(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នាថ្មីៗនេះ បានបង្គាប់ឱ្យមន្ទីរក្រោមចំណុះរបស់ខ្លួនតាមបណ្តារាជធានី-ខេត្ត ចុះអប់រំបណ្តុះបណ្តាល បុគ្គលិកនានា ដែលបម្រើការងារលើផ្នែក សេវាកម្មអាហារនៅទូទាំងប្រទេស។
តាមសារាចរណែនាំរបស់ក្រសួងទេសចរណ៍ដែល Fresh News ទទួលបាននៅថ្ងៃសុក្រនេះ បានឱ្យដឹងថា បុគ្គលិកដែលបម្រើការផ្នែក អាហារទាំងនោះមាននៅតាមភោជនីយដ្ឋាន អាហារដ្ឋាន និងបុគ្គលិកដែលបម្រើការងារ នៅដើម្បីចូលរួមដល់ ចលនាប្រឡងប្រណាំង បដិសណ្ឋារកិច្ចល្អ។
បុគ្គលិកបំរើការងារនៅតាមភោជនីយដ្ឋាន អាហារដ្ឋាន និងបុគ្គលិកបំរើការងារតាមក្រុមហ៊ុនភេសជ្ជៈ និងពិធីរៀបអាពាហ៍ពិពាហ៍ទាំងអស់ ដែលមានចំណាប់អារម្មណ៍ចូលរួមវគ្គបណ្តុះបណ្តាល ក៏អាចទំនាក់ទំនង៖ ទូរស័ព្ទ៖ ០៧០ ៣២៧ ៧៤១ / ០១៧ ៣០០ ៧០៨ ឬ អ៊ីម៉ែល៖ [email protected] ផងដែរ។
ខាងក្រោមនេះ ជាសេចក្តីប្រកាសរបស់ក្រសួងទេសចរណ៍៖