Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កញ្ញា​ ធី​ សុវណ្ណថា​ ៖ ​«លោក​ កឹម​ សុខាប្រធានស្តីទីCNRP ​ ឃុំខ្លួនឯងក្នុងបន្ទប់​បួនជ្រុង​ ដូចជាប់គុក»​ (Video inside)

01-07-2016 14:17

(កណ្តាល)៖ កញ្ញា ធី សុវណ្ណថា ប្រធានអង្គការ «យុវជន និងកិច្ចការសង្គម» និងជាសកម្មជនរបស់បក្សប្រឆាំងបានប្រកាសថា លោក​ កឹម​ សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ កំពុងឃុំខ្លួនឯងក្នុងបន្ទប់​បួនជ្រុង​ ដូចជាប់គុក។

ការលើកឡើងរបស់ កញ្ញា ធី សុវណ្ណថា បានធ្វើឡើងនៅក្នុងវេទិកាសាធារណៈ នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦នេះ ដោយមានប្រជាពលរដ្ឋ ពលរដ្ឋនិងយុវជន​ ចូលរួមជាងមួយពាន់នាក់ចូលរួម។ កញ្ញា ធី សុវណ្ណថា បានបញ្ជាក់ទៀតថា ពលរដ្ឋនៅស្រុកនេះ មិនគាំទ្របក្សសង្គ្រោះជាតិទៀតទេ។

សូមជំរាបថា កញ្ញា ធី សុវណ្ណថា តែងតែអំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមទាមទារឱ្យ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ហ៊ានចេញមុខ ទទួលខុសត្រូវ ចំពោះមុខច្បាប់ចំពោះទង្វើ​អាក្រក់ ពាក់ព័ន្ធ​នឹងរឿងអាស្រូវផ្លូវភេទជាមួយកញ្ញា ស្រីមុំ។

នៅក្នុងរយៈពេលចុងក្រោយនេះ កញ្ញា ធី សុវណ្ណាថា បានធ្វើដំណើររៀបចំ វេទិកាសាធារណជាច្រើនកន្លែង នឹងនៅតាមបណ្តាខេត្តនានា ដោយទាញបាន​ប្រជាប្រិយភាពជាច្រើន​ ពីបណ្តាបងប្អូនប្រជាពលរដ្ឋ៕