(ភ្នំពេញ)៖ ក្រុមការងារយេនឌ័រ នៅតាមក្រសួង-ស្ថាប័នចំនួន៨ បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានបញ្ជាក់ថា ប្រទេសកម្ពុជា ត្រូវតែមានស្តង់ដាតែមួយ នៅក្នុងកិច្ចការពារសិទ្ធិរបស់ស្ត្រីគ្រប់ៗរូប និងគ្រប់លំដាប់ថ្នាក់។

លើសពីនោះទៀត ក្រុមការងារយេនឌ័រ នៅតាមក្រសួង-ស្ថាប័នទាំង៨នេះ ក៏បានប្រកាសគាំទ្រសម្ដេចតេជោ ហ៊ុន សែន សូមធ្វើការប្រឆាំងដាច់ខាត ចំពោះទង្វើទាំងឡាយណា ដែលបង្ហាញនូវចរិតរើសអើងចំពោះស្ត្រីដូចគ្នា។

ក្រុមការងារយេនឌ័រ នៅតាមក្រសួង-ស្ថាប័នទាំង៨នេះ រួមមាន៖ ក្រសួងទេសចរណ៍, ក្រសួងព័ត៌មាន, ទីស្ដីការគណៈរដ្ឋមន្ដ្រី, ក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍, ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួងសុខាភិបាល។

ក្រុមការងារយេនឌ័រ មិនគាំទ្រនូវរាល់ទង្វើ ឬ ការប្រើប្រាស់ពាក្យសម្តីទាំងឡាយណា ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងសិទ្ធិរបស់ស្ត្រីនោះទេ ផ្អែកតាមគោលការណ៍ច្បាប់ ស្ត្រីទាំងអស់ ឬ រួមទាំងស្ត្រីជាថ្នាក់ដឹកនាំកំពូល ក៏ត្រូវទទួលបាននូវសិទ្ធិ និងកិច្ចការពារស្មើៗគ្នា ដោយគ្មានការរើសអើង៕

ខាងក្រោមនេះ ជាសេចក្ដីប្រកាសគាំទ្រ របស់ក្រុមការងារយេនឌ័រ នៅតាមក្រសួង-ស្ថាប័នទាំង៨៖