(មូស្គូ)៖ យន្តហោះដឹកទំនិញរុស្ស៊ីប្រភេទ IL-76 ដឹកមនុស្សចំនួន ១១នាក់បានបាត់បង់ដំណឹង នៅមុននេះបន្តិច ខណៈក្រុម សង្គ្រោះបានព្យាយាមចាប់សញ្ញា និងបញ្ជូនយន្តហោះទៅស្វែងរកហើយ នៅតាមតំបន់ Irkutsk ភាគកណ្តាល ប្រទេសរុស្ស៊ី។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មាន Channel News Asia នារសៀលថ្ងៃ សុក្រ ទី០១ ខែកក្កដា ឆ្នាំ២០១៦។
គួរបញ្ជាក់ថាយន្តហោះ IL-76 បានដឹកមនុស្ស ១១នាក់ ទៅបំពេញបេសកកម្មជួយសង្គ្រោះតំបន់ ដែលរងគ្រោះ ដោយសារតែភ្លើងឆេះព្រៃនៅតំបន់ខាងលើនេះ ហើយក៏បានបាត់ដំណឹង ក្រោយពីបានធ្វើការទាក់ទងគ្នា ជាលើកចុងក្រោយនាវេលាម៉ោង ៦៖៣០នាទីព្រឹកម៉ោងនៅទីក្រុងមូស្គូ។
ខណៈពេលនេះ ក្រុមរុករកកំពុងតែបំពេញប្រតិបត្តិការស្វែងរក ហើយព័ត៌មានលម្អិត នឹងមានការចេញផ្សាយ នៅពេលបន្តិចទៀត៕