(ភ្នំពេញ)៖ ក្រុមការងារយេនឌ័រ ក្រសួងរ៉ែ និងថាមពល បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានបញ្ជាក់ថា ប្រទេសកម្ពុជា ត្រូវតែមានស្តង់ដាតែមួយ នៅក្នុងកិច្ចការពារសិទ្ធិរបស់ស្ត្រីគ្រប់ៗរូប និងគ្រប់លំដាប់ថ្នាក់។

លើសពីនោះទៀត ក្រុមការងារយេនឌ័រ ក្រសួងរ៉ែ និងថាមពល ក៏បានប្រកាសគាំទ្រសម្ដេចតេជោ ហ៊ុន សែន សូមធ្វើការប្រឆាំងដាច់ខាត ចំពោះទង្វើទាំងឡាយណា ដែលបង្ហាញនូវចរិតរើសអើងចំពោះស្ត្រី ដូចគ្នា។

ក្រុមការងារយេនឌ័រ ក្រសួងរ៉ែ និងថាមពល មិនគាំទ្រនូវរាល់ទង្វើ ឬ ការប្រើប្រាស់ពាក្យសម្តីទាំងឡាយណា ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងសិទ្ធិរបស់ស្ត្រីនោះទេ ផ្អែកតាមគោលការណ៍ច្បាប់ ស្ត្រីទាំងអស់ ឬ រួមទាំងស្ត្រីជាថ្នាក់ដឹកនាំកំពូល ក៏ត្រូវទទួលបាននូវសិទ្ធិ និងកិច្ចការពារស្មើៗគ្នា ដោយគ្មានការរើសអើង៕

ខាងក្រោមនេះ ជាសេចក្ដីប្រកាសគាំទ្រ របស់ក្រុមការងារយេនឌ័រ ក្រសួងរ៉ែ និងថាមពល៖