(ពោធិ៍សាត់)៖ លោក ទី ថានី អនុប្រធានទី១ អាជ្ញាធរអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកវាលវែង និងរដ្ឋបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា នាពេលខាងមុខរង្វង់មូលដំរី៥ ប្រសព្វផ្លូវជាតិលេខ៥៥ និងផ្លូវលេខ១០ ស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង នឹងក្លាយជារង្វង់មូល «ដំរីប្រាំរយប្រាំ» ដោយមានដាក់បន្ថែមរូបដំរីចំនួន៥០០ថែមទៀត សម្រាប់ជានិម្មិតរូបស្រុកវាលវែង ទុកជាទីសក្ការៈបូជា។

ជាមួយគ្នានោះ និម្មិតរូបនៃដំរីបន្ថែមក៏តំណាងឲ្យ៖

ទី១-ភាពត្រជាក់ត្រជំ (តំណាងទឹកភ្លៀង ជួយដល់ផលដំណាំ…)
ទី២-ភាពសាមគ្គីរឹងមាំ (តំណាងសាមគ្គី១០ ជ័យជម្នះ១០…)
ទី៣-ភាពស្មោះត្រង់ការពារ (តំណាងភាពស្មោះស្ម័គ្រការពារបូរណភាពទឹកដី មិនឲ្យមានការបាត់បង់ទឹកដីបន្ថែមទៀត...។

ទាំងលោក ទី ថានី និងរដ្ឋបាលខេត្តពោធិ៍សាត់ សូមអំពាវនាវដល់បងប្អូនជិតឆ្ងាយទាំងអស់ មេត្តាជួយចូលរួមក្នុងការកសាងរូបដំរី៥០០ ទុកជាតំបន់ទេសចរណ៍ និងប្រវត្តិសាស្ត្រ សម្រាប់ទឹកដីជាប់ព្រំដែនមួយនេះផង៕