(ភ្នំពេញ)៖ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងក្រសួងទេសចរណ៍ បានអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១១ ឆ្នាំ២០២៣ ក្រោមប្រធានបទ «ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជាផ្តល់ភាពកក់ក្ដៅ» អមជាមួយពិធីប្រគល់ជ័យលាភីទីក្រុងស្អាតលើកទី៣ សុពលភាពឆ្នាំ ២០២២-២០២៥ នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។

ពិធីនេះនឹងធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយសនៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត។

នាឱកាសពិធីអបអរសាទរនេះ នឹងមានការ រៀបចំវេទិកាទិវាជាតិទីក្រុងស្អាតលើកទី១១ នាពេលព្រឹក វេលាម៉ោង ៨ព្រឹក និងពិធីប្រគល់ជ័យលាភី ទីក្រុងស្អាតលើកទី៣ សុពលភាព ឆ្នាំ២០២២-២០២៥ នាពេលរសៀល វេលាម៉ោង ១៤រសៀល៕