Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងនគរបាល ខេត្តព្រះសីហនុ តាមចាប់ស្រ្តីជួញដូរគ្រឿងញៀន ដ៏សកម្មដកហូត ថ្នាំញៀន២កញ្ចប់ធំ

01-07-2016 11:53

 (ព្រះសីហនុ)៖ កម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលមូលដ្ឋាន ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ បានធ្វើការបង្ក្រាបនិងចាប់ខ្លួនស្រ្តី ជួញដូរគ្រឿងញៀនម្នាក់ ដ៏សកម្មស្ថិតនៅក្រុមទី១៧ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ដោយដកហូតថ្នាំញៀនចំនួន២កញ្ចប់ធំ។

មន្រ្តីនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តព្រះសីហនុ បានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ គង់ ធីតា អាយុ៣១ឆ្នាំ ដែលជន សង្ស័យរូបនេះ ជាមុខសញ្ញាដ៏សកម្មម្នាក់ផងដែរ ប្រចាំខេត្តព្រះសីហនុ។

ជាមួយគ្នានេះ ក្រោមបទបញ្ជាផ្ទាល់ពីសំណាក់ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ កម្លាំងការិយាល័យជំនាញ និងកម្លាំងអធិការដ្ឋាននគរបាល ក្រុង-ស្រុក បានបន្តការពារតាមគោលដៅសំខាន់ៗនិងចេញល្បាត ការពារសន្តិសុខ តាមទីប្រជុំជនតាមផ្សារ កន្លែងលក់មាសប្តូរប្រាក់ អាជីវកម្មវីង តំបន់ស្មុគ្រស្មាញ និងតាមឆ្នេរសមុទ្រជាដើម ដើម្បីពង្រឹងបញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់តាមមូលដ្ឋាន៕