(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀនប្រចាំថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ (គិតត្រឹមម៉ោង១៦ល្ងាច) របស់អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃម្សិលមិញនេះ កម្លាំងនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់៨ករណី ឃាត់មនុស្ស ១៣នាក់ (ស្រី៣នាក់) ក្នុងនោះ មុខសញ្ញាជួញដូរ៨នាក់ មុខសញ្ញាប្រើប្រាស់៥នាក់ ដកហូតមេតំហ្វេតាមីន (ice) ១៩២២.១៥ក្រាម, ១កញ្ចប់ធំ និង១៩កញ្ចប់តូច និង មេតំហ្វេតាមីន (wy) ១១៥១.៣២ក្រាម។
ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួនដោយ៖ មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់ ជាមួយនឹងថ្នាំញៀនមេតំហ្វេតាមីន (ice) ១៩១៧.១៤ក្រាម និងមេតំហ្វេតាមីន(wy) ១១៣៩.៥៣ក្រាម, រាជធានីភ្នំពេញ បង្ក្រាប៤ករណី ឃាត់ខ្លួន៨នាក់, ខេត្តកណ្ដាលបង្ក្រា១ករណី ឃាត់ខ្លួនម្នាក់, ខេត្តបន្ទាយមានជ័យ បង្ក្រា១ករណី ឃាត់ខ្លួន ០នាក់ ដកហូតមេតំហ្វេតាមីន (wy) ១១.៧៩ក្រាម និងខេត្តបាត់ដំបង បង្ក្រា១ករណី ឃាត់ខ្លួន៣នាក់៕