(ព្រះវិហារ)៖ នៅម៉ោង៦៖៣០នាទីព្រឹក ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦ លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានចុះសួរសុខទុក្ខ បុគ្គលិក មន្ត្រីរាជការ និង បងប្អូនប្រជាពលរដ្ឋ ដែលសំរាកព្យាបាល នៅមណ្ឌសុខភាពកោះកេរ្ត៏ និងមណ្ឌលសុខភាពគូលេន ខេត្តព្រះវិហារ។
លោករដ្ឋមន្រ្តីបានថ្លែងអំណរគុណ និងកោតសរសើរដល់បុគ្គលិក និងមន្ត្រីសុខាភិបាលទាំងអស់ ដែលបានខិតខំប្រឹងប្រែង យកចិត្តទុកដាក់ព្យាបាល និងថែទាំសុខភាពជូនប្រជាពលរដ្ឋ ដោយមិនខ្លាចនឿយហត់៕