(ភ្នំពេញ)៖ ក្រុមប្រឹក្សាធម្មនុញ្ញ ប្រកាសជ្រើសរើសមន្ត្រីរាជការចំនួន ១៤រូប ចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញសម្រាប់ឆ្នាំ២០២៣។
យោងគេហទំព័រ និងបណ្តាញសង្គមរបស់អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាធម្មនុញ្ញ បានឱ្យដឹងថា មន្ត្រីរាជការដែលត្រូវជ្រើសរើសនេះ មានមុខជំនាញនីតិសាស្ត្រ ចំនួន ១២រូប និងភាសាអង់គ្លេសចំនួន ២នាក់។
បេក្ខជនដែលមានបំណងដាក់ពាក្យប្រលងចូលក្របខណ្ឌមន្ត្រីរាជការនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវបំពេញលិខិត និងដាក់ពាក្យសុំចុះឈ្មោះប្រលងនៅនាយកដ្ឋានបុគ្គលិក ផែនការ និងអភិវឌ្ឍន៍ធនធានមនុស្ស នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ ដែលមានអាសយដ្ឋាននៅអគារ «ស» វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ចាប់ពីថ្ងៃទី១៧ ខែកុម្ភៈ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣៕